Friday, 28 June 2019

ជំងឺ​អ្វី​ទៀតហើយ​! ខណៈ​កណ្តុរ​រាប់បាន​ប្រមាណ ៥០០ ក្បាល បែរជា​នាំគ្នា​លោត​ធ្វើ «​អត្តឃាត​» បន្តកន្ទុយ​គ្នា​បែបនេះ​!?




ជំងឺ​អ្វី​ទៀតហើយ​! ខណៈ​កណ្តុរ​រាប់បាន​ប្រមាណ ៥០០ ក្បាល បែរជា​នាំគ្នា​លោត​ធ្វើ «​អត្តឃាត​» បន្តកន្ទុយ​គ្នា​បែបនេះ​!?

 June 28, 2019  admin  0 Comments

ShareTweet

​អ្នកជំនាញការ​ហូ​ឡង់ ពិតជា​នៅ​ពុំទាន់​យល់​ពី​មូលហេតុ​នៃ​ការ​ងាប់​របស់​កណ្តុរស្រែ ដែល​ពួកវា​នាំគ្នា​លោត​ចុះ​ប្រឡាយ​បង្ហូរទឹក​ធ្វើ «​អត្តឃាត​» ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា នៅ​អំឡុង​សប្តាហ៍​មុន នៅ​ទីក្រុង Honimerts ។​
​តាម​កាសែត Sneeker Niewwsblad កណ្តុរ ៣៥១ ក្បាល បាន​ដេក​ងាប់​រដូករណែល​នៅ​ប្រឡាយ​បង្ហូរទឹក​មួយ កាលពី​ថ្ងៃទី​២១ មិថុនា កន្លងមក ។ មុន​នោះ​មួយថ្ងៃ គេ​បានឃើញ​មាន​ខ្មោច​កណ្តុរ ១៤១ ក្បាល ហើយ ។​
Anton Kappers អ្នក​ផ្តិត​យក​រូបភាព ហើយ​តាមដាន​រឿងនេះ​ឲ្យ​ដឹងថាៈ «​ព្រឹក​ណា​ក៏មាន​កណ្តុរ​រាប់រយ​ងាប់ នៅ​ប្រឡាយ​បង្ហូរទឹក រីឯ​មូលហេតុ​ដែល​វា​នាំគ្នា​លោត​សម្លាប់ខ្លួន​បែបនេះ នៅ​ពុំទាន់​ដឹង ។ កណ្តុរ​ភាគច្រើន​បាន​ងាប់ ក្រោយ​ការ​លោត​ចុះ តែ​ក៏មាន​មួយចំនួន​រងរបួស ហើយ​វា​ប្រឹង​លូន​ចេញទៅ​» ។​
​មកទល់ពេលនេះ នៅ​ពុំទាន់​រកឃើញ​មូលហេតុ​នៃ​អត្តឃាត​ជា​សមូហភាព​របស់​ហ្វូង​កណ្តុរ​ទេ គេ​បារម្ភ​ថា ប្រសិន​វា​មាន​ជំងឺ​អ្វី (​ឆ្កួត​) នោះ​ពិតជា​នាំមក​នូវ​មហន្តរាយ​ពុំ​ធម្មតា​ទេ ៕ ចន្ទ្រា​

No comments:

Post a Comment