Friday, 21 June 2019

Huawei សន្យានឹងនាំយក Android Q សម្រាប់ស្មាតហ្វូនរបស់ខ្លួន




Huawei សន្យានឹងនាំយក Android Q សម្រាប់ស្មាតហ្វូនរបស់ខ្លួន

 21/06/2019  Pheng Dimang

GSMARENA: ដូចដែលយើងបានដឹងហើយថា កាលពីខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់ចិនត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលដឹកនាំដោយលោក ដូណាល់ ត្រាំ (Donald Trump) សម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅហើយថែមទាំងបានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួនឲ្យបញ្ឈប់ទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុនចិនមួយនេះផងដែរ។

ក្រោយពីការប្រកាសដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅមិនបានប៉ុន្មានផង ក្រុមហ៊ុន Google ដែលគ្រប់គ្រងលើប្រព័ន្ធប្រតិបត្តិការ Android ដែលបាននឹងកំពុងដំណើរការលើស្មាតហ្វូន Huawei និងស្មាតហ្វូនក្រុមហ៊ុនដទៃទៀតរាប់ពាន់លានគ្រឿងនោះ បានប្រកាសបញ្ឈប់ការអនុញាតឲ្យក្រុមហ៊ុនចិនខាងលើនេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនដែលនេះបានធ្វើឲ្យអ្នកដែលប្រើប្រាស់ស្មាតហ្វូន Huawei ជាច្រើនបានចោទជាសំនួរថា “តើស្មាតហ្វូនរបស់ពួកគេនឹងទៅជាយ៉ាងណានៅពេលដែល Huawei មិនអាចដំណើរការ Android?”។

បន្ទាប់មក ក្រុមហ៊ុន Huawei បានប្រកាសថាខ្លួនមានប្រព័ន្ធប្រតិបត្តិការបម្រុងសម្រាប់ជំនួសឲ្យ Android ដោយប្រព័ន្ធប្រតិបត្តិការនេះមានឈ្មោះថា Hongmeng OS ឫ Ark OS ហើយវាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅលើស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Huawei ក្នុងចុងឆ្នាំនេះ។

សូមជម្រាបថា បើទោះបីជា Google បានបញ្ឈប់ Huawei ពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android យ៉ាងណាក្តី តែការហាមឃាត់នេះគឺធ្វើទ្បើងសម្រាប់ស្មាតហ្វូនជំនាន់ក្រោយៗដែលមិនទាន់ចុះកិច្ចព្រមព្រៀងជាមួយគ្នាប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់ស្មាតហ្វូន Huawei ដែលកំពុងដំណើរការប្រព័ន្ធប្រតិបត្តិការ Android ស្រាប់ គឺនៅតែអាចដំណើរការធម្មតាហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនខាងលើក៏បានប្រកាសពីបញ្ជីឈ្មោះស្មាតហ្វូនរបស់ខ្លួនដែលអាចទ្បើងទៅ Android Q ដែលជាប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតរបស់ Google ផងដែរ ដោយក្នុងនោះមានដូចជា

– Huawei P30 Pro

– Huawei P30

– Huawei P30 Lite

– Huawei Mate 20 Pro

– Huawei Mate 20

– Huawei Mate 20X 5G

– Huawei P20 Pro

– Huawei P20

– Huawei P Smart 2019

– Huawei P Smart+ 2019

– Huawei P Smart Z

ដូចនេះ សម្រាប់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន Huawei ដូចបានរៀបរាប់ខាងលើ សូមកុំភ័យថាស្មាតហ្វូនរបស់អ្នកនឹងមិនអាចដំណើរការទៀតអី។

-DM-

No comments:

Post a Comment