(Video)
នៅខេត្ត ឈៀងរ៉ៃ ប្រទេសថៃ ឯណោះ មានទីស្ថានមួយកន្លែងដែលមានទឹកផុះចេញមក និងមានកម្ដៅក្ដៅអាចរលាក់បាន ហើយអ្នកនៅទីនោះ គេយកស៊ុតមកស្ងោរ ចំណែកឯអ្នកទេសចរមកកំសាន្ត តែងតែចូលទស្សនា និងអង្គុយត្រាំជើងក្នុងទឹកក្ដៅអ៊ុនៗដែលគេបានបង្ហូរចេញពីកន្លែងដែលផុះនោះ ហើយក៏មានការដាក់លក់នូវគ្រឿងអល្ល័ងការ មានដូចជា ចញ្ជៀន ក្រវ៉ិល ខ្សែករជាដើម ដែលធ្វើពីត្បូងពិត និងសិប្បនិមិត្ត និងរូបចម្លាក់បដិមាជាច្រើនផងដែរ។ សូមបញ្ជាក់ថា ទឹកផុះនេះ មានផុះច្រើនកន្លែងក្នុងតំបន់នោះ ហើយគេបានកែច្នៃវាបន្ថែម ដើម្បីមើលទៅរឹតតែអស្ចារ្យ។ បើចង់ដឹងយ៉ាងណានោះ តោះ! ចូរទស្សនាវីដេអូទាំងអស់គ្នា!!!សូមចុច Follow Share Like, Blog's របស់ខ្ញុំ ដើម្បីទទួលបាននូវព័តមានថ្មីៗ និងអ្វីដែលផ្លែកៗ។ សូមអរគុណ!!!
No comments:
Post a Comment