Sunday, 30 June 2019
Friday, 28 June 2019
វត្ត សែងកែវពោធិញាណ គឺអស្ចារ្យ និងស្រស់ស្អាតបំផុត
ជំងឺអ្វីទៀតហើយ! ខណៈកណ្តុររាប់បានប្រមាណ ៥០០ ក្បាល បែរជានាំគ្នាលោតធ្វើ «អត្តឃាត» បន្តកន្ទុយគ្នាបែបនេះ!?
ជំងឺអ្វីទៀតហើយ! ខណៈកណ្តុររាប់បានប្រមាណ ៥០០ ក្បាល បែរជានាំគ្នាលោតធ្វើ «អត្តឃាត» បន្តកន្ទុយគ្នាបែបនេះ!?
June 28, 2019 admin 0 Comments
អ្នកជំនាញការហូឡង់ ពិតជានៅពុំទាន់យល់ពីមូលហេតុនៃការងាប់របស់កណ្តុរស្រែ ដែលពួកវានាំគ្នាលោតចុះប្រឡាយបង្ហូរទឹកធ្វើ «អត្តឃាត» ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃជាប់ៗគ្នា នៅអំឡុងសប្តាហ៍មុន នៅទីក្រុង Honimerts ។
តាមកាសែត Sneeker Niewwsblad កណ្តុរ ៣៥១ ក្បាល បានដេកងាប់រដូករណែលនៅប្រឡាយបង្ហូរទឹកមួយ កាលពីថ្ងៃទី២១ មិថុនា កន្លងមក ។ មុននោះមួយថ្ងៃ គេបានឃើញមានខ្មោចកណ្តុរ ១៤១ ក្បាល ហើយ ។
Anton Kappers អ្នកផ្តិតយករូបភាព ហើយតាមដានរឿងនេះឲ្យដឹងថាៈ «ព្រឹកណាក៏មានកណ្តុររាប់រយងាប់ នៅប្រឡាយបង្ហូរទឹក រីឯមូលហេតុដែលវានាំគ្នាលោតសម្លាប់ខ្លួនបែបនេះ នៅពុំទាន់ដឹង ។ កណ្តុរភាគច្រើនបានងាប់ ក្រោយការលោតចុះ តែក៏មានមួយចំនួនរងរបួស ហើយវាប្រឹងលូនចេញទៅ» ។
មកទល់ពេលនេះ នៅពុំទាន់រកឃើញមូលហេតុនៃអត្តឃាតជាសមូហភាពរបស់ហ្វូងកណ្តុរទេ គេបារម្ភថា ប្រសិនវាមានជំងឺអ្វី (ឆ្កួត) នោះពិតជានាំមកនូវមហន្តរាយពុំធម្មតាទេ ៕ ចន្ទ្រា
តោះ មកមើលភាពដ៍ស្រស់ស្អាត និងអស្ចារ្យរបស់វត្ត Tha Sung នៅក្នុងទឹកដីថៃបន្តិចមើល
និងមានការចូលរួមអំពីសំណាក់ប្រជាពុទ្ធបរិស័តទាំងក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករ
Thursday, 27 June 2019
Friday, 21 June 2019
Huawei សន្យានឹងនាំយក Android Q សម្រាប់ស្មាតហ្វូនរបស់ខ្លួន
Huawei សន្យានឹងនាំយក Android Q សម្រាប់ស្មាតហ្វូនរបស់ខ្លួន
GSMARENA: ដូចដែលយើងបានដឹងហើយថា កាលពីខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់ចិនត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលដឹកនាំដោយលោក ដូណាល់ ត្រាំ (Donald Trump) សម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅហើយថែមទាំងបានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួនឲ្យបញ្ឈប់ទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុនចិនមួយនេះផងដែរ។
–
ក្រោយពីការប្រកាសដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅមិនបានប៉ុន្មានផង ក្រុមហ៊ុន Google ដែលគ្រប់គ្រងលើប្រព័ន្ធប្រតិបត្តិការ Android ដែលបាននឹងកំពុងដំណើរការលើស្មាតហ្វូន Huawei និងស្មាតហ្វូនក្រុមហ៊ុនដទៃទៀតរាប់ពាន់លានគ្រឿងនោះ បានប្រកាសបញ្ឈប់ការអនុញាតឲ្យក្រុមហ៊ុនចិនខាងលើនេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនដែលនេះបានធ្វើឲ្យអ្នកដែលប្រើប្រាស់ស្មាតហ្វូន Huawei ជាច្រើនបានចោទជាសំនួរថា “តើស្មាតហ្វូនរបស់ពួកគេនឹងទៅជាយ៉ាងណានៅពេលដែល Huawei មិនអាចដំណើរការ Android?”។
–
បន្ទាប់មក ក្រុមហ៊ុន Huawei បានប្រកាសថាខ្លួនមានប្រព័ន្ធប្រតិបត្តិការបម្រុងសម្រាប់ជំនួសឲ្យ Android ដោយប្រព័ន្ធប្រតិបត្តិការនេះមានឈ្មោះថា Hongmeng OS ឫ Ark OS ហើយវាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅលើស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Huawei ក្នុងចុងឆ្នាំនេះ។
–
សូមជម្រាបថា បើទោះបីជា Google បានបញ្ឈប់ Huawei ពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android យ៉ាងណាក្តី តែការហាមឃាត់នេះគឺធ្វើទ្បើងសម្រាប់ស្មាតហ្វូនជំនាន់ក្រោយៗដែលមិនទាន់ចុះកិច្ចព្រមព្រៀងជាមួយគ្នាប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់ស្មាតហ្វូន Huawei ដែលកំពុងដំណើរការប្រព័ន្ធប្រតិបត្តិការ Android ស្រាប់ គឺនៅតែអាចដំណើរការធម្មតាហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនខាងលើក៏បានប្រកាសពីបញ្ជីឈ្មោះស្មាតហ្វូនរបស់ខ្លួនដែលអាចទ្បើងទៅ Android Q ដែលជាប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតរបស់ Google ផងដែរ ដោយក្នុងនោះមានដូចជា
–
– Huawei P30 Pro
– Huawei P30
– Huawei P30 Lite
– Huawei Mate 20 Pro
– Huawei Mate 20
– Huawei Mate 20X 5G
– Huawei P20 Pro
– Huawei P20
– Huawei P Smart 2019
– Huawei P Smart+ 2019
– Huawei P Smart Z
–
ដូចនេះ សម្រាប់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន Huawei ដូចបានរៀបរាប់ខាងលើ សូមកុំភ័យថាស្មាតហ្វូនរបស់អ្នកនឹងមិនអាចដំណើរការទៀតអី។
–
-DM-
–
–